85590500600
នេះជាមូលហេតុ Apple មិនអាចលក់ iPhone ១៦ បាននៅក្នុងប្រទេស ឥណ្ឌូនេស៊ី

នេះជាមូលហេតុ Apple មិនអាចលក់ iPhone ១៦ បាននៅក្នុងប្រទេស ឥណ្ឌូនេស៊ី

បច្ចេកវិទ្យា មើល 35 | ចែករំលែក 0

រដ្ឋាភិបាល ឥណ្ឌូនេស៊ី បានហាមឃាត់ការលក់ និងចែកចាយ iPhone រដ្ឋាភិបាល ឥណ្ឌូនេស៊ី បានហាមឃាត់ការលក់ និងចែកចាយ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន។ មូលហេតុ ដោយសារតែក្រុមហ៊ុន Apple មិនបានធ្វើតាមច្បាប់ដែលបានចែងនៅក្នុងស្រុក របស់ប្រទេសឥណ្ឌូនេស៊ី Local Content Requirement (TKDN)។TKDN ជាភាគរយនៃគ្រឿងបង្គុំ ផលិតនៅក្នុងស្រុក របស់ឥណ្ដូនេស៊ី ហើយវាជះឥទ្ធិពលមួយផ្នែកធំ ដល់ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ជាតិ។ ដោយសារតែមូលហេតុនេះហើយ ទើបបានជារដ្ឋាភិបាល ឥណ្ដូនេស៊ី កំណត់ច្បាប់ថា រាល់ផលិតផលអេឡិចត្រូនិក ដែលដាក់លក់នៅលើទីផ្សារក្នុងស្រុក ត្រូវតែមានគ្រឿងបង្គុំ ផលិតនៅក្នុងស្រុក ៤០ ភាករយ ទើបស្របតាមច្បាប់ TKDN និង អាចដាក់លក់បានដោយស្របច្បាប់។<br>ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីខាងរដ្ឋាភិបាល ឥណ្ឌូនេស៊ី បានចេញមកបញ្ជាក់ថា Apple មិនទាន់ទទួលបាន អាជ្ញាបណ្ណ TKDN នៅឡើយ ដោយសារតែផលិតផល iPhone មិនស្របទៅតាមលក្ខណៈសម្បត្តិដែលមានចែង ហើយ ដរាបណា Apple មិនមានអាជ្ញាបណ្ណ TKDN ទេ នោះ ផលិតផលរបស់ក្រុមហ៊ុននេះ ដែលមានតួយ៉ាងដូចជា iPhone 16 ជាដើម នឹងមិនត្រូវបានអនុញ្ញាតឱ្យដាក់លក់ ឫ ចែកចាយ បានឡើយ។