85590500600
នាយករដ្ឋមន្រ្តីកម្ពុជា ជម្រុញបង្កើត Data Centre ដើម្បីរក្សាទុកស្នាដៃស្រាវជ្រាវ របស់ សិស្សនិស្សិត

នាយករដ្ឋមន្រ្តីកម្ពុជា ជម្រុញបង្កើត Data Centre ដើម្បីរក្សាទុកស្នាដៃស្រាវជ្រាវ របស់ សិស្សនិស្សិត

បច្ចេកវិទ្យា មើល 42 | ចែករំលែក 0

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រុញឱ្យក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជាគ្រឹះស្ថានអប់រំរដ្ឋ និង ឯកជន សហការគ្នាដើម្បីបង្កើត មណ្ឌលរក្សាទិន្នន័យ (Data Centre) សម្រាប់រក្សាទុកនូវរាល់ឯកសារ និក្ខេបបទ និង សារណា របស់សិស្សនិស្សិតកម្ពុជា។ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រ ជូនដល់និស្សិត ប្រមាណជាង ១០០០នាក់ នៃសកលវិទ្យាល័យ ធនធានមនុស្ស សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជា គួរតែមាន បណ្ណាល័យ ឫ មណ្ឌលរក្សាទិន្នន័យ ជាក់លាក់មួយ ដើម្បីរក្សាទុកនូវរាល់ឯកសារ និក្ខេបបទ និង សារណា របស់សិស្សនិស្សិត។ សម្តេច បន្តថា មណ្ឌលរក្សាទិន្នន័យ សំខាន់ខ្លាំងណាស់ ព្រោះវាជាមូលដ្ឋានគ្រឹះក្នុងការ ពិនិត្យពិចៃ និង រៀបចំយុទ្ធសាស្រ្ត របស់ទិន្នន័យជាតិ (national data)។ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំសិស្សនិស្សិតកម្ពុជាទាំងអស់ ដែលបានទៅសិក្សានៅក្រៅប្រទេស ឱ្យ copy ឯកសារសិក្សាស្រាវជ្រាវរបស់ពួកគេ ដើម្បីរក្សាទុកនៅក្នុងមណ្ឌលរក្សាទិន្នន័យជាតិ៕