85590500600
ស្រុកគីរីវង់

ស្រុកគីរីវង់

ជីវិតនិងសង្គម មើល 2 | ចែករំលែក 0

ស្រុកគិរីវង់ ជាស្រុកមួយ ដែលស្ថិតនៅប៉ែកខាងត្បូងឆៀងខាងលិចនៃខេត្តតាកែវ។ ប្រជាជនក្នុងស្រុកប្រកបមុខរបចឹញ្ចឹមជីវិតដូចជាការត្បាញហូល ដាំបន្លែ ចឺញ្ចឹមសត្វ ធ្វើស្រែប្រាំង ធ្វើការរោងចក្រ ហើយខ្លះទៀតចំណាកស្រុកដើម្បីទៅធ្វើការងារនៅក្នុងខេត្តនានាជាពិសេសទៅធ្វើការនៅភ្នំពេញឬក៏ប្រទេសថៃ។ ស្រុកគិរីវង់សំបូរទៅដោយផ្សារជាច្រើនសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកទិញសម្ភារៈគ្រប់ប្រភេទបាន។ ហើយនៅស្រុកនេះមានបង្កើតជាសាលារៀន ជាច្រើនសំរាប់ក្មេងៗដែលរស់នៅទីនោះ ។ ដោយឡែកនៅក្នុងចំណោមឃុំទាំងនោះមានភូមិមួយគឺមានសាលាសំណាក់សំរាប់ធ្វើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារបស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។ ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាវិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ទីតាំងភូមិសាស្រ្ត

ស្រុកគិរីវង់មានព្រំប្រទល់ជាប់នឹង៖

-ខាងលិចមានព្រំប្រទល់ជាប់និងខេត្តកំពត

-ខាងកើតមានព្រំប្រទល់ជាប់និងស្រុកកោះអណ្ដែត

-ខាងជើងមានព្រំប្រទល់ជាប់និងស្រុកទ្រាំង

-ខាងត្បូងមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម។


ការអភិវឌ្ឍ

ចំពោះការអភិវឌ្ឈវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ សាលារៀន មន្ទីរពេទ្យ ដើម្បីឱ្យមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គិសនីវិញមានស្ទើរគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ ២០០០ ប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេ ពីព្រោះមានអ្នកចេះដឹងតិចតួច។ សព្វថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតដែលបានសាងសង់សាលារៀនគឺ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចឱ្យកុមារាកុមារីបានចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់នឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។ នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ។
ទេសចរណ៏

បើនិយាយពីទេសចរណ៏វិញស្រុកគិរីវង់ក៏មានការអភិវឌ្ឍមួយចំនួនដែរ ដែលភ្ញៀវទេសចរណ៍អាចទស្សនា វត្តអារាមនៅខែរដូវបុណ្យទានផ្សេងៗបានយ៉ាងសប្បាយរីករាយ ហើយភ្ញៀវក៏អាចទស្សនាភ្នំបាយ៉ង់កោដែលជាភ្នំមួយដែលមានវត្តអារាមដែលជាទីគោរពរបស់ប្រជាជននៃ កាលពីដើម រហូតមកដល់បច្ចប្បន្ន ។

ប្រវត្តិសាស្រ្ត

ស្រុកគីរីវង់ជាស្រុកមួយដែលមានវ័យចំណាស់មួយផងដែលនៅក្នុងខេត្តតាកែវដែលពីដំបូងឡើយស្រុកនេះមានប្រជាជនរស់នៅមិនច្រើនប៉ុន្មានទេពីព្រោះមិនទាន់មាន សាលារៀន ផ្លូវថ្នល់ ដែលងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ជូនកូនអោយទៅរៀន និង ផ្លូវថ្នល់ពិបាកក្នុងការធ្វើដំណើរទើបមិនសូវមានប្រជាជនរស់នៅច្រើន ។

សេដ្ឋកិច្ច

សេដ្ឋកិច្ចស្រុកគីរីវង់តាំងពីដើមប្រជាជនស្រុកនេះប្រកបរបរធ្វើស្រែចំការ និងត្បាញហូលជាដើម ។ល។ បច្ចុប្បន្ននេះប្រជាជនភូមិនេះមានការបង្កើនមុខរបរបន្ថែមដូចជាត្បាញហូល ធ្វើនំតាមរដូវនិងមានការលក់ដូរ ។ បើប្រៀបធៀបប្រជាជនតាំងពីមុនមកបច្ចុប្បន្ននេះមានជីវភាពធូរធារច្រើនណាស់ ។ កាលពីឆ្នាំ ២០១៤ ។ ការប្រមូលផលដំណាំផ្សេងៗគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ហើយប្រជាជនមួយចំនួនធ្វើស្រែដោយការជីកអណ្ដូងដើម្បីយកទឹកមកធ្វើស្រែអោយបានគ្រប់គ្រាន់ ។
ការអប់រំ

សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងឆ្នាំ២០០០ គឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយអាចបង្កើតសាលារៀនគឺសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាច្រើនដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងស្រុកដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងស្រុកគីរីវង់នឹងបានកាត់បន្ថយការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះនេះគឺជាសមិទ្ធផលល្អសម្រាប់ស្រុកគីរីវង់។នៅស្រុកគីរីវង់នេះពុំមានការអប់រំព្រោះគ្រួសារខ្លះមានជីវភាពរីកចម្រើនិងគ្រួសារខ្លះខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះហើយត្រូវទៅជួយរកប្រាក់ឪពុកម្ដាយដោយធ្វើការងារផ្សេងៗ[៣] ។ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។